ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលរំលឹកច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរំលឹកច្បាប់ និងនីតិវិធីចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន» ជូនដល់មន្ត្រីបង្គោល និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានមកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម សរុបចំនួន ១០៤នាក់ នៅសាលប្រជុំ ផ.អ.៣ សាលាខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រី សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។


បរិស្ថាន
រដ្ឋបាលខេត្តព្រះវិហារ ជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាអនុវត្តគោលការណ៍ “សំណល់សូន្យ” ដើម្បីមាតុភូមិស្អាត និងមានភាពបៃតង!
ស្មារតីរួមគ្នានេះគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយឱ្យរដ្ឋបាលខេត្ត អាចគ្រប់គ្រងសំណល់រឹង និងរាវនៅតាមទីប្រជុំជនបានយ៉ាងល្អប្រសើរ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតទិវាបរិស្ថានជាតិ ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដាស់តឿន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ។


ការអភិវឌ្ឍ
កញ្ចប់គម្រោងផ្លូវបេតុងខ្វាត់ខ្វែង ៦ ខ្សែ ក្នុងឆ្នាំតែមួយ កំពុងប្រែក្លាយមុខមាត់ថ្មីទូទាំងសង្កាត់អូរចារ
បាត់ដំបង៖ សង្កាត់អូរចារ ក្រុងបាត់ដំបង កំពុងត្រៀមខ្លួនប្រែក្លាយមុខមាត់ថ្មី តាមរយៈការបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេខ្វាត់ខ្វែងរហូតដល់ ៦ ខ្សែ ក្នុងឆ្នាំ ២០២៦។ នេះជាយុទ្ធសាស្ត្រពង្រីកបណ្តាញតភ្ជាប់សេដ្ឋកិច្ចផ្ទៃក្នុងដ៏សំខាន់មួយ ពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីលុបបំបាត់ផ្លូវដីហុយ និងផ្លូវរដិបរដុប ជំនួសដោយសរសៃឈាមសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។


នយោបាយ
ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្ត
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ក្នុងអាណត្តិទី៤ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់នៅតាមមូលដ្ឋាន


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញឱ្យយុវសិស្សរួមគ្នាបណ្តុះវប្បធម៌ «គិត ផ្ទៀងផ្ទាត់ និងទទួលខុសត្រូវ» ដើម្បីកសាងពលរដ្ឋឌីជីថល និងវាយបកព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅស្រុកគូលែន!
ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល គឺជាកិច្ចការដ៏ចាំបាច់សម្រាប់សិស្សានុសិស្សក្នុងសតវត្សរ៍ទី២១ ក្នុងការឈានទៅកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌។ ទន្ទឹម នេះលោកអភិបាលរងខេត្ត ក៏បានជំរុញ និងណែនាំឱ្យក្មួយៗយុវជនត្រូវខិតខំរៀនសូត្រ ប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវវិជ្ជមាន និងរួមគ្នាក្លាយជាភ្នាក់ងារផ្សព្វផ្សាយបន្តនៅក្នុងគ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសម្អាតព័ត៌មានបំពុល និងការពារសន្តិសុខសង្គមជាតិទាំងមូលឱ្យបានគង់វង្ស។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបូជាសព អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន
រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញបូជាសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន


ព័ត៌មាន
ជំនួបរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតថ្មីសិង្ហបុរី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ជំនួបរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតថ្មីសិង្ហបុរី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ


សន្តិសុខសង្គម
ឯកឧត្តម សា ស៉ីថា ដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ ក្នុងភូមិសាស្ត្រស្រុកកងមាស
(កំពង់ចាម) នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៉ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកកងមាស។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៦
កំពង់ចាម÷ អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្តា នារសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីណែនាំ ការផ្តល់ជ័យលាភី នៃការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៦។


សកម្មភាពមន្ទីរព័ត៌មាន
និស្សិតនៅសាកលវិទ្យាល័យកំពង់ចាម ប្តេជ្ញាមិនចែកចាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម
លោក សែម សូរិយា និស្សិតនៅសាកលវិទ្យាល័យកំពង់ចាម ប្តេជ្ញាមិនចែកចាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម


សន្តិសុខសង្គម
មុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានឃាត់ខ្លួនតាមដីការចាប់ខ្លួនចំនួនបី
បាត់ដំបង – កម្លាំងអធិការស្រុកបវេល ខេត្តបាត់ដំបង បានឃាត់ខ្លួនជនជាប់ចោទម្នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅភូមិសាស្រ្ត ស្រុកបវេល ខេត្តបាត់ដំបង នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ តាមដីការចាប់ខ្លួនចំនួន ៣ របស់សាលាដំបូងខេត្តបាត់ដំបង។


ទេសចរណ៍
ត្រៀមលេចចេញរូបរាង! គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នឹងប្រែក្លាយ «ភូមិបាក់ព្រា» ទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
បាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិភូមិបាក់ព្រា ជិតផ្លាស់ប្តូរមុខមាត់ថ្មីហើយ! កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុកឯកភ្នំ បានសហការ ជាមួយក្រសួងទេសចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សា និងវាយតម្លៃទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងគោលបំណងរុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានបរិយាបន្ន និងភាពធន់។

