
នគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនជនសង្ស័យព២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
អនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនកម្លាំងនគរបាលស្រុកភ្នំស្រុកបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនចំនួន២នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦វេលាម៉ោង៧ ព្រឹក នៅចំណុចភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។











