កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី រត់ពន្ធទំនិញដោយខុសច្បាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ នៅពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ នួម ផានុន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េតភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងវត្ថុតាងអីវ៉ាន់ចម្រុះ(សម្ភារៈប្រើប្រាស់ប្រទេសថៃ) ពីលោកអនុសេនីយ៍ឯក វង្ស ចាន់ណា មន្រ្តីយោធាវរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ដឹកអីវ៉ាន់ចម្រុះ) ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង៤៥នាទី ថ្ងៃទី០២ ខែតុលា នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
Banteay meanchey provincial dept. of information អានបន្ត