
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុសស្រី ៣នាក់ និងដកហូតវត្ថុតាងមួយចំនួន
កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុសស្រីចំនួន ៣នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។











