
កម្លាំងជួរមុខតាមព្រំដែនខេត្តបន្ទាយមានជ័យ អបអរសាទរចំពោះអណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុ ២៨កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
កងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុ (បំពាក់ស្នប់ និងម៉ូទ័របូម) ចំនួន ២៨អណ្តូង ដើម្បីដោះស្រាយបញ្ហាប្រឈមលើការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។











