
នគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមវត្តអារាម សាលារៀន និងខ្នងផ្ទះប្រជាពលរដ្ឋ
នៅថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២៦ មន្ត្រីនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម សាលារៀននិងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំ ឱ្យបានយល់ដឹងបន្ថែមទៀត បង្កើនភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាពលរដ្ឋ ។









