
បន្ទាយមានជ័យប្រមូលបានថវិកាជាង១៨ម៉ឺនដុល្លារ ក្នុងទិវាកាកបាទក្រហម ខណៈឯកឧត្តម ឌិត ទីណា ជំរុញស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
សាមគ្គីភាព និងទឹកចិត្តមនុស្សធម៌ដ៏ខ្លាំងក្លាត្រូវបានស្តែងឡើងយ៉ាងច្បាស់ នៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការកៀរគរថវិកាបានរហូតដល់ទៅជាង ១៨០,០០០ ដុល្លារអាមេរិក ពីសំណាក់សប្បុរសជនគ្រប់ទិសទី ដើម្បីយកទៅបម្រើឱ្យសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ។











