
ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ទទួលការផ្តល់បទពិសោធន៏ អប់រំ និងដាក់គោលដៅនៃកាសិក្សារៀនសូត្រពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់បទពិសោធន៏ អប់រំ និងផ្តល់ពិធីសាស្រ្តខ្លះ ក្នុងការអានសៀវភៅ សរសរអត្ថបទ និពន្ឋរឿង ចំរៀង និងការរស់នៅអោយមានគុណធម៍ មេត្តាធម៏ សុជីវធម៍ ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសត្រូវចេះដាក់គោលដៅនៃកាសិក្សារៀនសូត្រ ដល់ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន និងសិស្សានុសិស្សចូលរួមជាច្រើនកាលពីថ្ងៃកន្លងទៅថ្មីនេះ។











