
សមណ:សិស្ស សិស្សសរុបចំនួន 1 535អង្គ/នាក់ ត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នៅវិទ្យាល័យសិរីសោភ័ណ ។
លោក យឹម សំណាងអភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡង វិញ្ញាបនបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំ២០២៥.២០២៦ នៅវិទ្យាល័យសិរីសោភ័ណ ។ សមណ:សិស្ស សិស្សសរុបចំនួន 1 535អង្គ/នាក់ ដែលកំពុងនឹងត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នាថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ នៃវិទ្យាល័យសិរីសោភ័ណនៅក្នុងខេត្តបន្ទាយមានជ័យ។











