
លោក សំ រដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងផែនការ និងតាមដានវាយតម្លៃសមិទ្ធកម្មការងារអនុវត្តថវិកា និងសូចនាករ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែបថមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២ court៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំប្រតិភូចុះពង្រឹងផែនការ និងតាមដានវាយតម្លៃសមិទ្ធកម្មលើលទ្ធផលនៃការអនុវត្តថវិកា និងសូចនាករឆ្នាំ២០២៥ និងឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ សមាសភាពអមដំណើរនាឱកាសនោះ រួមមាន លោក ជីន កុសល្យ ប្រធានការិយាល័យតាមដាន និងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមយ៉ាងសមស្របពីសំណាក់ លោក យូ ហួត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងឱ្យលោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ សរុបចំនួន ២៤រូប (ក្នុងនោះមានស្រី ៨រូប)។











