
មន្ទីរពេទ្យបង្អែកសិរីសោភ័ណត្រូវបានផ្លាស់ប្ដូរទីតាំងថ្មី។
មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ថិតនៅសង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ត្រូវបានធ្វើការផ្លាស់ប្ដូរថ្មី ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយក្នុងនោះមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ក៍បានផ្តល់សេចក្ដីជូនដំណឹងជូនដល់សាធារណជននូវការឈប់ផ្តល់សេវានៅមន្ទីរពេទ្យបង្អែកចាស់ ចាប់ពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦តទៅ នឹងផ្ដល់សេវា នាថ្ងៃដដែល នៅមន្ទីរពេទ្យបង្អែកថ្មីជំនួសវិញ។











