
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បូកសរុបលទ្ធផលការងារត្រីមាសទី២
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បូកសរុបលទ្ធផលការងារត្រីមាសទី២

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បូកសរុបលទ្ធផលការងារត្រីមាសទី២













បន្ទាយមានជ័យ ៖ នារសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញ ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្ថិតក្នុងភូមិផាស៉ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


(បន្ទាយមានជ័យ)៖ នៅពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ នួម ផានុន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េតភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងវត្ថុតាងអីវ៉ាន់ចម្រុះ(សម្ភារៈប្រើប្រាស់ប្រទេសថៃ) ពីលោកអនុសេនីយ៍ឯក វង្ស ចាន់ណា មន្រ្តីយោធាវរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ដឹកអីវ៉ាន់ចម្រុះ) ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង៤៥នាទី ថ្ងៃទី០២ ខែតុលា នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តយុទ្ធនាការចុះអនុវត្តការងារថែទាំប្រចាំ ដើម្បីជួសជុល និងកែលម្អគុណភាពផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន ៤ខ្សែ ក្នុងភូមិសាស្ត្រខេត្ត ក្នុងគោលបំណងបង្កើនសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ស្រុកព្រះនេត្រព្រះ, ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះបេសកកម្មសិក្សាស្វែងយល់ដោយផ្ទាល់ អំពីតួនាទីយ៉ាងសំខាន់របស់វត្តអារាមក្នុងព្រះពុទ្ធសាសនា ក្នុងការចូលរួមចំណែកបម្រើជាតិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងស្ថានភាពអាសន្ន។
