
មន្ត្រីជំនាញចុះស្រង់ទិន្នន័យគ្រួសារភៀសសឹកភូមិរង់ចាំ ត្រៀមប្រកួតប្រជែង “ផ្ទះស្អាត និងការធ្វើកសិកម្ម”
ដើម្បីជំរុញចលនាការរស់នៅស្អាត និងបង្កើនផលិតភាពកសិកម្មក្នុងគ្រួសារ មន្ត្រីជំនាញមកពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះផ្ទាល់ដល់មូលដ្ឋានភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីធ្វើការស្រង់ទិន្នន័យគ្រួសារប្រជាពលរដ្ឋភៀសសឹក សម្រាប់ត្រៀមលក្ខណៈចូលរួមក្នុងកម្មវិធីប្រកួត ប្រជែងដ៏មានសារៈសំខាន់មួយគឺ “ផ្ទះស្អាត និងការធ្វើកសិកម្ម”។











