
⚠️ ប្រយ័ត្ន! ការបន្លំជាបុគ្គលិកធនាគារ (Bank Impersonation Scam) 🏦❌
តើលោកអ្នកធ្លាប់ទទួលបានសារតាម Telegram ឬបណ្តាញសង្គម ពីអ្នកដែលអះអាងថាជា «បុគ្គលិកធនាគារ» ហើយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាដែរឬទេ? សូមកុំចាញ់បោកឱ្យសោះ! ជនខិលខូចកំពុងប្រើប្រាស់ល្បិចកលទាំងនេះ ដើម្បីបន្លំសុំលេខ OTP, Password ឬផ្ញើ Link ក្លែងក្លាយដើម្បីលួចចូលគណនីវេរលុយរបស់អ្នក។









