
កិច្ចប្រជុំ សាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ
ថ្ងៃទី០៦ កក្កដា ២០២៦ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុងទាំង ៩ ។









