
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនពលរដ្ឋនៅស្រុកម៉ាឡៃ ក្រោយចប់វេទិកាសាធារណៈ
មិនទុកឱ្យប្រជាពលរដ្ឋរង់ចាំយូរឡើយ ភ្លាមៗបន្ទាប់ពីបានទទួលសំណូមពរផ្ទាល់ពីបងប្អូនប្រជាកសិករក្នុងវេទិកា សាធារណៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វពាហនៈនារដូវវស្សាភ្លាមៗ ដើម្បីធានាដល់សុខភាពសត្វ និងការពារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។











