
បន្ទាយមានជ័យ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្ទៃក្នុងប្រចាំខែ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
១- ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារប្រចាំថ្ងៃ របស់ការិយាល័យចំណុះមន្ទីរ ផ្នែក និងកម្មវិធី ២- ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ ៣- ពង្រឹង និងយកចិត្តទុកដាក់ លើការងារចុះអភិបាល ការងារគ្រប់គ្រង ដឹកនាំ របស់ផ្នែក កម្មវិធីនីមួយៗ នៅតាមថ្នាក់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ៤- ស្វែងយល់អំពីបញ្ហាប្រឈមនានា របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក លើការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីយកមកដោះស្រាយរួមគ្នា










