
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្រើនរំលឹកជាបន្ទាន់ពីហានិភ័យជំងឺគ្រុនឈាមក្នុងរដូវវស្សា ខណៈលោកគ្រូពេទ្យធំបង្គាប់ឱ្យពលរដ្ឋអនុវត្តវិធានការ ផ្ទះខ្ញុំគ្មានដង្កូវទឹក ដើម្បីការពារអាយុជីវិត
ក្នុងស្ថានភាពដែលរដូវវស្សាបានឈានចូលមកដល់ និងនាំមកនូវការគំរាមកំហែងពីជំងឺដង្កាត់ផ្សេងៗ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំក្រើនរំលឹកជាបន្ទាន់ស្តីពី «ការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម» ដល់គ្រប់រចនាសម្ព័ន្ធរដ្ឋបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមទប់ស្កាត់ជំងឺដែលបង្កឡើងដោយមូសខ្លាញីខាំនេះ ដែលអាចយាយីនិងសម្លាប់ជីវិតមនុស្សយ៉ាងឆាប់រហ័ស។










