
វេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងវេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ចំនួន ៣ភូមិរួមមាន ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបឹងសុក្រម ដោយមានការចូលរួមពី លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងក្រុមការងារផ្សព្វផ្សាយ អភិបាលរងស្រុកថ្មពួក និងអាជ្ញាធរមូលដ្ឋាន វេទិកាផ្សព្វផ្សាយនេះធ្វើឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។









