
ថ្ងៃនេះតាមបណ្ដាខេត្ដខ្លះ អាចមានភ្លៀងធ្លាក់១៥ភាគរយ ដោយឡែករាជធានី និងខេត្ដមួយចំនួនទៀតពុំមានភ្លៀងទេ
ថ្ងៃនេះតាមបណ្តាខេត្តខ្លះ បាត់ដំបង អាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥% ចំណែកខេត្តព្រៃវែង ពោធិ៍សាត់ តាកែវ កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការ ផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។











