
ពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ
ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា អាណាព្យាបាល សិស្ស សាលាទំនើបអន្តរជាតិ បានពង្រីកទីតាំងបន្ថែមនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦នេះបានរៀបចំពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ចាន់ សុភាព អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក រស់ សាវីតធី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាទំនើបអន្តរជាតិ និងលោក ព្រំ បញ្ញា ស្ថាបនិក និងជាប្រធានក្រុមព្រឹក្សាភិបាល នៃសាលាទំនើបអន្តរជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ស្ថិតនៅផ្លូវលេខ២(អតីតផ្ទះសំណាក់ បញ្ញា) ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។









