
កាហ្វេរង់ចាំ ! លោកស្រី អ៊ឹម ច្រឹប រង់ចាំជានិច្ចត្រឡប់ទៅផ្ទះរបស់គាត់វិញ តាមអត្ថន័យនៃភូមិរង់ចាំ ។ លោកស្រីជាជនភៀសសឹកមកពីតំបន់បឹងត្រកួន បច្ចុប្បន្នកំពុងរស់នៅក្នុងភូមិរង់ចាំ ដែលជាភូមិបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ភូមិរង់ចាំ មានចំនួន៦ភូមិ គឺ ភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និង ភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ «ភូមិរង់ចាំ» គឺជាឈ្មោះមណ្ឌលស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅតំបន់ព្រំដែន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រសិទ្ធនាមដោយ សម្តេចតេជោ ហ៊ុន សែន។ ឈ្មោះនេះបង្កប់អត្ថន័យនយោបាយជ្រាលជ្រៅថា កម្ពុជារង់ចាំការវិលត្រឡប់ទៅកាន់ទឹកដីកំណើតវិញតាមមធ្យោបាយសន្តិវិធី ដោយមិនជ្រើសរើសសង្គ្រាម ប៉ុន្តែក៏មិនបោះបង់ចោលទឹកដីឡើយ ។ មើលតិចជាងមុន









