
ជនសង្ស័យប្រុសស្រី ចំនួន២នាក់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់
នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ីបានចំនួន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំនុច បុរីដួងចាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











