
ក្មេងទំនើងចំនួន៣នាក់ នាំមកសាកសួរករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ
អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់ មកសួនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀនមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុ ម៉ូតូជនរងគ្រោះឡើងវ៉ាជេងម៉ូតូរបស់ខ្លួន និងមានសំលេងប្រែនៗ ។











