
កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិជូនដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិជូនដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកពាក្យក្រសួងព័ត៌មាន ឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ ប្រធាន.អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ។









