
អភិបាលរងខេត្តបន្ទាយមានជ័យជំរុញឱ្យក្រុមការងារពន្លឿនការជួសជុលផ្លូវក្នុងក្រុងសិរីសោភ័ណ ដោយឆ្លើយតបនឹងស្តង់ដារគុណភាព និងសោភ័ណភាពជាចម្បង
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស ឱ្យជម្រុញល្បឿននៃការស្តារ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ឡើងវិញ នៅក្នុងក្រុងសិរីសោភ័ណ ដោយត្រូវដាច់ខាតធានាឱ្យបាននូវគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើឡើងដើម្បីតែបង្ហើយកិច្ចនោះឡើយ។











