
ជនសង្ស័យជាជនជាតិថៃ ចំនួន០៣នាក់ ត្រូវបានកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់
អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានអ្នកកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន ពេលទទួលបានព័ត៌មានភ្លាម កម្លាំងយើងកំណត់គោលដៅ ឃ្លាំមើលរហូតឈានដល់ការចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនសង្ស័យជនជាតិថៃបានចំនួន០២នាក់ នៅចំណុចផ្លូវសាធារណៈ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











