
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើនកម្ដៅប្រឆាំងបទល្មើសបច្ចេកវិទ្យាឯកឧត្ត ម អ៊ុ រាត្រី ជំរុញឱ្យអនុវត្តច្បាប់ និងអនុក្រឹត្យលេខ ០៣ ឱ្យមានប្រសិទ្ធភាពខ្ពស់
ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តអំពាវនាវ និងដាក់ចេញនូវអនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរដែន ដី កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ ន្ធទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។









