
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៤៣នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រូលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំង នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។











