
អភិបាល ខេត្ត បន្ទាយមានជ័យ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជាង៤០០គ្រួសារ នៅក្រុងសិរីសោភ័ណ
ឯកត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈខេត្ត ក៏បានបញ្ជាក់ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការឈ្លានពានពីសំណាក់យោធាថៃ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា









