
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី
នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ និងឈរលើគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ផងនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ជាមួយលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសាខា បានអញ្ជើញដឹកនាំលោក លោកស្រីសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចុះទៅប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។









