
អភិបាលខេត្តបន្ទាយមានជ័យ ដាស់តឿនអាជ្ញាធរ និងម្ចាស់ទីតាំងជួលក្នុងស្រុកមង្គលបូរី រួមកម្លាំងគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួលក្នុងស្រុកមង្គលបូរី ត្រូវបង្កើនកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ក្នុងការសហការប្រឆាំង និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។









