
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលបន្ទប់ជួល១ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញមនុស្ស៤នាក់ និងសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scams
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រូលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលនៅជួល១កន្លែង មាន៣បន្ទប់ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានជនជាតិខ្មែរចំនួន ៤នាក់ស្រី២នាក់ និងសម្ភារៈសង្ស័យមួយចំនួនពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។











