
នាយកវិទ្យាល័យបន្ទាយស្រី បង្ហាញការគាំទ្រយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ព្រមទាំងប្តេជ្ញាណែនាំសិស្សានុសិស្សជាប្រចាំ ឱ្យចេះប្រើប្រាស់បណ្តាញសង្គមដោយវៃឆ្លាត និងជ្រើសរើសតាមដានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ពីស្ថាប័នរដ្ឋ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
នៅព្រឹកថ្ងៃពុធ១កើត ខែទុតិយាសាឍឆ្នាំមមី អដ្ឋស័កព.ស២៥៧០ត្រូវថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ លោកអនុប្រធានមន្ទីរព័ត៌មាន អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត









