
វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
បន្ទាយមានជ័យ៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងការពារសុវត្ថិភាពកុមារក្នុងយុគសម័យឌីជីថល ព្រមទាំងថែរក្សាសុខភាពផ្លូវចិត្តរបស់ស្ត្រី និងកុមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេទិកាផ្សព្វផ្សាយស្តីពី «សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ» ត្រូវបានរៀបចំឡើងនៅអនុវិទ្យាល័យតាឡំ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ក្រោមអធិបតីភាព លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានលេខាធិការដ្ឋានពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត ។









