
មុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបបាន
អនុវត្តតាមបទយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានធ្វើបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតបានចំនួន៧នាក់ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៉ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងដោយមានការរាយការណ៍ពីភ្ញាក់ងារសម្ងាត់បានចុះបង្រ្កាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











