
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត ដោយមានការចូលរួមពី តំណាងធនាគារអភិវឌ្ឍន៍អាសុី (ADB) អភិបាល អភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការសាងសង់ និងមន្ត្រីបច្ចេកទេស កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។









