
លោកជំទាវ ឈុត ដាលីន អញ្ជើញចុះផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានលេខាធិការដ្ឋានពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត (គ.ក.ស.ក) អមដំណើរដោយ លោកស្រី ម៉េង គឹមហួយ និងលោក ស៊ុយ ប៊ុនធឿត តំណាងអង្គការទស្សនៈពិភពលោក (World Vision) បានអញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ ដែលបានរៀបចំឡើងនៅសាលាអនុវិទ្យាល័យឃីឡិ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងអង្គការទស្សនៈពិភពលោក លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្សានុសិស្សជាច្រើនរូប។









