
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំការពិភាក្សាលើការបង្កើតសិទ្ធិ និងលុបសិទ្ធិលើការបញ្ចាំនិងការបង្កើតហ៊ីប៉ូតែក ជូនដល់សាធារណជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំការពិភាក្សាលើការបង្កើតសិទ្ធិ និងលុបសិទ្ធិលើការបញ្ចាំនិងការបង្កើតហ៊ីប៉ូតែក អនុវត្តតាមប្រកាសអន្តរក្រសួងលេខ ៣០ កយ. ដនស. ប្រក/១៣ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ រវាងក្រសួង យុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រកាសអន្តរក្រសួងលេខ ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ព្រមទាំងធានាបាននូវការគាំពារដោយច្បាប់ ជូនដល់សាធារណជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារលើការ បង្កើតសិទ្ធិ និងលុបសិទ្ធិលើការបញ្ចាំ និងការបង្កើតហ៊ីប៉ូតែក។











