
នាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យការងារសន្តិសុខ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង ស៉ីផាន ប្រធានពន្ធនាគារ បានសហការជាមួយក្រុមការងារនាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ អមដំណើរដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ រស់ សុខថៃ អនុប្រធាននាយកដ្ឋាន លោកវរអគ្គានុរក្សថ្នាក់លេខ១ អែល លាស់ អនុប្រធាននាយកដ្ឋាន និងមន្ត្រីចំនួន ១៥រូប ស្រី ០១រូប ចុះត្រួតពិនិត្យឆែកឆេរ អគារឃុំឃាំងទាំងប្រាំអគារ អគារផ្ទះបាយ និងរោងកង់ទីននៅក្នុងពន្ធនាគារ។











