
កម្លាំងប្រចាំបញ្ជា ២៤/២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តអនុវត្តភារៈកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា។











