
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារនៅមូលដ្ឋានសមុទ្ររាម
ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូននាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានចុះត្រួតពិនិត្យដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ដើម្បីវាយតម្លៃ និងជំរុញការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែរឹងមាំថែមទៀត៕









