
ពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅផ្សារធំថ្មីបូរីជ័យ២ (ផ្សារចំការតាដោក) ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។









