
លោក ឈឿន ក្រៃយ៉ុង បើកសិក្ខាសាលាស្ដីពីគម្រោង «លើកកម្ពស់ភាពអង់អាចសហគមន៍ក្នុងការគ្រប់គ្រង និងអភិបាលកិច្ចសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម (ECGM-ATT)»
បន្ទាយមានជ័យ៖ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពីគម្រោង «លើកកម្ពស់ភាពអង់អាចសហគមន៍ក្នុងការគ្រប់គ្រង និងអភិបាលកិច្ចសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម (ECGM-ATT)» នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងស្រុក អាជ្ញាធរឃុំ ព្រមទាំងតំណាងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិយ៉ាងច្រើនកុះករ។









