
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាគម្រោងនើធ័រថ្នាក់ខេត្ត (PrPAC)
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ឈឿន ក្រៃយ៉ុង អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការប្រឹក្សាគម្រោងនើធ័រថ្នាក់ខេត្ត (PrPAC) នៃគម្រោងនើធ័រ (NATURE) នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងគណៈអភិបាលស្រុកទាំងបី (ស្រុកគោលដៅ) មន្ត្រីជំនាញបច្ចេកទេសថ្នាក់ខេត្ត ព្រមទាំងក្រុមការងារតំណាងអង្គការនើធ័រ ។









