
ថ្ងៃចងចាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
វត្តគិរីរង្ស៊ី ថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្លាប់ជាទីសក្ការៈបូជា ជាទីពឹងផ្នែកស្មារតី និងជាមជ្ឈមណ្ឌលនៃជីវិតសហគមន៍ បានក្លាយជាគំនរបាក់បែក។ ព្រះវិហារ សាលាឆាន់ កុដិ ជញ្ជាំង និងដំបូល ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយគ្រាប់ផ្លោងធុនធ្ងន់របស់យោធាថៃ ខណៈព្រះពុទ្ធបដិមាជាច្រើនអង្គត្រូវខ្ទេចខ្ទី បន្សល់ទុកតែសំណល់ដ៏សោកសៅ ដែលរំឭកពីភាពឃោរឃៅនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។











