
លោកជំទាវ ឈុត ដាលីន បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ គ.ក.ស.ក
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ក្រោមអធិបតីភាពលោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិក សមាជិកា គ.ក.ស.ក ខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូបទៀត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត។









