
ប្រជាពលរដ្ឋស្នើអាជ្ញាធរពិនិត្យស្រាវជ្រាវ ករណីទីតាំងល្បែងស៊ីសងប្រភេទ «អាប៉ោង» ដែលត្រូវបានអះអាងថាកំពុងដំណើរការក្រោយរ៉ារទេះភ្លើង
ប្រជាពលរដ្ឋរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវករណីទីតាំងល្បែងស៊ីសងប្រភេទ «អាប៉ោង» មួយកន្លែង ដែលត្រូវបានពួកគេអះអាងថា ស្ថិតនៅតំបន់ក្រោយរ៉ារទេះភ្លើង និងកំពុងដំណើរការជាប្រចាំនៅពេលយប់។











