
អភិបាលខេត្តបន្ទាយមានជ័យ ជំរុញអាជ្ញាធរ និងម្ចាស់ផ្ទះសំណាក់ អនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងសន្តិសុខទីតាំងរស់នៅប្រមូលផ្តុំ
បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលស្រុកម៉ាឡៃ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យម៉ាឡៃ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីពាក់ព័ន្ធ និងម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួលជាច្រើនរូបទៀត។









