
កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញនគរបាលក្រុង បានសហការ ជាមួយកំលាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ និងកម្លាំងអធិការដ្ឋានស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់ឃ្លួនជនសង្ស័យករណីហិង្សាដោយចេតនា នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ
ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុក្ខដាក់ខ្ពស់ពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ កក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៧: ០០ នាទីកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បានទទួលព័ត៌មាន និងបណ្តឹងថានៅមុខមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីហិង្សាដោយចេតនា។











